khmer eng
  • គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន
     
    ចែករំលែក ៖

    នាថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តស្វាយរៀង និងខេត្តព្រៃវែង) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធានក្រុម អមដំណើរដោយឯកឧត្តម គឹម ធា និងឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកក្រុម អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្តអក្ខរៈ បម្រេីការងារនៅកងពលតូចថ្មើរជើងលេខ២១ ភូមិភាគ២ ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ដោយទទួលមរណៈភាពក្នុងជន្មាយុ៥២ឆ្នាំ ដោយផ្សែងពុលរបស់ទាហានឈ្លានពានសៀមនាពេលកន្លងទៅ សពបានតម្កល់ធ្វេីបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅស្រុកកំណេីតស្ថិតក្នុងភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។
    ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ឯកឧត្តមអនុប្រធានក្រុម បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail